ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) ដឹកនាំដោយ លោក Kazuki Matsukawa ប្រធានគណៈកម្មការ ពន្ធគយ និងភស្តុភារកម្ម នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) ក្នុងគោលបំណងផ្លាស់ប្តូរយោបល់អំពី ស្ថានភាពបច្ចុប្បន្ន និងនាពេលអនាគត នៃប្រតិបត្តិការលើកដាក់កុងតឺន័រ របស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (12)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

