25-Oct-2026

適時開示

របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៧

Sunnguon適時開示
共有
របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៧

      ក្នុង​ត្រីមាស​ទី ២ ឆ្នំា ២០១៧ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (ក.ស.ស) មាន​ចំណូល​សរុប​ចំនួន ៥៤.៣៨០.១៤៦.០០០ រៀល កើន​ជាង​ត្រីមាស​ទី ២ ឆ្នំា ២០១៦ ចំនួន ២.៥៣៣.១២២.០០០ រៀល ស្មើ​នឹង ៤,៨៨% និង​ ចំណេញ​សុទ្ធ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ៤៨៨.៦៧៩.០០០ រៀល កើនឡើង​ចំនួន ៣០.៨៤៧.៨០៤.០០០ រៀល ស្មើនឹង ១០១,៦១% បើ​ធៀប​នឹង​ត្រីមាស​ទី ២ ឆ្នំា ២០១៦ ។ សម្រាប់​រយៈ​ពេល ៦ខែ គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (ក.ស.ស) មាន​ចំណូល​សរុប​ចំនួន ១០៤.១៦១.១៥៤.០០០ រៀល កើនឡើង​ចំនួន ២.០៩២.២៨៨.០០០ រៀល ស្មើនឹង ២,០៤% បើ​ធៀប​នឹង​រយៈ​ពេល ៦ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៦ និងខាត​សុទ្ធក្នុង​ការិយ​បរិច្ឆេទ​ចំនួន ២.២៩១.៤៣៣.០០០ រៀល ថយ​ចុះ​ចំនួន ៣៣.៩៧៥.៧៦១.០០០ រៀល ស្មើនឹង ៩៣,៦៨% បើ​ធៀប​នឹង​រយៈ​ពេល ៦ខែ គិតត្រឹម​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ ។ នាថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ នេះដែរ ទ្រព្យ​សកម្ម​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (ក.ស.ស) មាន​ចំនួន ១.២១៣.៦៥២.៥០៤.០០០ រៀល កើន​ចំនួន ១៣០.៧២០.៨៥៧.០០០ រៀល ស្មើនឹង ១២,០៧% និង​មូល​ធន​សរុប​មាន​ចំនួន ៦៣៥.៦៦០.៦៤៨.០០០ រៀល កើន​ចំនួន ១០១.០៤៧.៦៣៧.០០០ រៀល ស្មើនឹង ១៨,៩០% ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ៤.៥៩ ដង
២. អនុបាតចរន្តលឿន ៤.៤១ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០.០៤ %
៤. អនុបាតចំណេញធៀបនឹងមូលធន ០.០៨ %
៥. អនុបាតគំលាតចំណេញដុល ២៧.៨៤ %
៦. អនុបាតគំលាតចំណេញភាព ០.៩០ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥.៧០ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ២ ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

PAS 2nd Quarterly Report 2017 (English 30 June 2017)

PAS 2nd Quarterly Report 2017 (Khmer 30 June 2017)

添付ファイル

共有

関連記事

私たちのサービスについてもっと知りたいですか?

皆さまからの貴重なご質問をいつでもお待ちしております。

お問い合わせ