កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

នៅវេលាម៉ោង ៧:០០ ព្រឺកថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដើម្បីរាយការណ៍ពីលទ្ធផលការងារអាជីវកម្ម ហិរញ្ញវត្ថុឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ព្រមទាំងបោះឆ្នោតជ្រើសរើសអភិបាលឯករាជ្យមួយរូប និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជនមួយរូប នៅសាលប្រជុំធំ ជាន់ទី២ នៃអគាររដ្ឋបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងភាគហ៊ុនិករបស់ កសស ជាច្រើនរូបទៀត តាមរយៈប្រព័ន្ធ Zoom (Online Conference) ដែលលទ្ធផលៈសមាសភាពក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់អាណត្តិទី ៨ រួមមាន៖
១. ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក
២. ឯកឧត្តម ស៊ុយ សាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន
៣. ឯកឧត្តម ផាន់ ផល្លា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤. ឯកឧត្តម សុខ សុភ័ក្រ្ក តំណាងក្រសួងពាណិជ្ជកម្ម
៥. លោក ហ៊ុន មុន្នីវណ្ណ អភិបាលឯករាជ្យ
5. Mr. KUME Hidetoshi អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន
៧. លោក លូ លីខេង តំណាងនិយោជិត ក.ស. ស.
ទាញយក Agenda: AGENDA PAS 4th GSM 25.June.2021.pdf
フォトギャラリー (13)
添付ファイル
関連記事

Held a Monthly Progress Meeting of September 2026 regarding the implementation progress and the safety inspection of construction site of New Container Terminal Development Project-Phase 1

A lecture presentation regarding "Global Economic Trends affecting Cambodia

