នាវាទេសចរណ៍ឈ្មោះ Seven Seas Voyager ដែលជានាវាទី ០៤ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seven Seas Voyager ដែលជានាវាទី ០៤ មកពីកំពង់ផែ Laem Chabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៦៨៩ នាក់ (ស្រី ៣៥៧ នាក់) និងនាវិកចំនួន ៤៤២ នាក់ (ស្រី ១០៤ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៩:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។
関連記事

ニュース・イベント
Held a Monthly Progress Meeting of September 2026 regarding the implementation progress and the safety inspection of construction site of New Container Terminal Development Project-Phase 1
2026年10月1日Phally

ニュース・イベント
A lecture presentation regarding "Global Economic Trends affecting Cambodia
2026年9月28日Phally

ニュース・イベント
attended the First Aid Traininig with Naval Army of Canada of HMCS Regina Vessel and Naval Army of Cambodia
2026年9月24日Phally
