នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្សីចំនួន ០៣ គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

វេលាម៉ោង ២:០០ រសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្សីចំនួន ០៣ គ្រឿង នាវាទី ០១ ឈ្មោះ Admiral Vinogradov, នាវាទី ០២ ឈ្មោះ Adimral Tribus លេខ៥៦៤ និងនាវាទី ០៣ ឈ្មោះ Pechem Kolpashikov បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ នៅអំឡុងពេលសំចតរបស់នាវាកងទ័ពជើងទឹករុស្សីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតិអោយ Mr. Oleg KOROLEV, Captain (Navy) រួមទាំងសហការី បានចូលជួបសំណេះសំណាល និងសំដែងការគួរសម ៕
Related articles

News & Events
Held a Monthly Progress Meeting of September 2026 regarding the implementation progress and the safety inspection of construction site of New Container Terminal Development Project-Phase 1
1 Oct 2026Phally

News & Events
A lecture presentation regarding "Global Economic Trends affecting Cambodia
28 Sept 2026Phally

News & Events
attended the First Aid Traininig with Naval Army of Canada of HMCS Regina Vessel and Naval Army of Cambodia
24 Sept 2026Phally
