នាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរការ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស.២០១៧ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង (១) ឈ្មោះ Volendam ចូលចតនៅវេលាម៉ោង ៨:០០ ព្រឹក ដែលជានាវាទី ២៤ និង (២) ឈ្មោះ Superstar Gemini ចូលចតនៅវេលាម៉ោង ១០:៣០ ព្រឹក ដែលជានាវាទី ២៥ មកពីកំពង់ផែ Laemchabang ដូចគ្នាបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍ (១) ឈ្មោះ Volendam បានផ្ទុកអ្នកដំណើរចំនួន ១.៣១០ (ស្រី ៧២១ នាក់) និងនាវិកចំនួន ៦៥០ (ស្រី ៩៦ នាក់) ចំណែកឯនាវា (២) ឈ្មោះ Superstar Gemini បានផ្ទុកអ្នកដំណើរចំនួន ២៧៧(ស្រី ១២៧ នាក់) និងនាវិកចំនួន ៨០៦ (ស្រី ២៥៦ នាក់) ហើយនាវាទេសចរណ៍ទាំងពីរគ្រឿងនេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម និង កំពង់ផែ Koh Samui ប្រទេសថៃ ។
Related articles

Held a Monthly Progress Meeting of September 2026 regarding the implementation progress and the safety inspection of construction site of New Container Terminal Development Project-Phase 1

A lecture presentation regarding "Global Economic Trends affecting Cambodia

